Sunday, February 25, 2018

ប៊ុត សីហា ​ត្រូវ​នគរបាល​ចាប់ខ្លួនសង្ស័យពាក់ព័ន្ធគ្រឿងញៀន The in Cambodia

khmer Cuisine  |  at  1:04 AM  |   |  No comments



ប៊ុត សីហា ​ត្រូវ​នគរបាល​ចាប់ខ្លួនសង្ស័យពាក់ព័ន្ធគ្រឿងញៀន


រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ធ្វើការ​ចាប់ខ្លួន​ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ ប៊ុត សីហា នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨​ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ពងទឹក ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា លោក ប៊ុត សីហា គឺជា​ម្ចាស់​ជ័យ​លា​ភី The Voice Cambodia រដូវ​កាល​ទី​១ របស់​ស្ថានីយទូរទស្សន៍​រស្មី​ហង្ស​មាស កាលពី​អំឡុង​ចុងឆ្នាំ​២០១៤​កន្លង​ទៅ ហើយ​ត្រូវ​បានក​ម្លាំ​នគរបាល​ខាងលើ​តាមដាន និង​ស្រាវជ្រាវ​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​។


 ដោយ​មានការ​សង្ស័យ​ថា​បាន​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ ទើប​ឈាន​ដល់​ការ​ចាប់ខ្លួន​លោក​តែ​ម្ដង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខណៈ​ដែល​តារាចម្រៀង​ល្បី​មួយ​រូប​នេះ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​១​គ្រឿង ហើយ​មិន​ទាន់​ដឹង​ថា តើ​កម្លាំង​នគរបាល​ខាងលើ​ដកហូត​បាន​គ្រឿងញៀន​ប៉ុន្មាន​នៅឡើយ​ទ​។ បន្ទាប់​មក​នគរបាល​បាន​នាំ​យក​ទៅ​កាន់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕




About the Author

Nulla sagittis convallis arcu. Sed sed nunc. Curabitur consequat. Quisque metus enim, venenatis fermentum, mollis in, porta et, nibh. Duis vulputate elit in elit. Mauris dictum libero id justo.

0 comments:

General

© 2013 NEW HOT4. WP Mythemeshop Converted by Bloggertheme9